New & Events

ពិធី​សម្ពោធ​ដាក់ឲ្យប្រេីប្រាស់​ជាផ្លូវការ​ នៃមជ្ឈមណ្ឌល​ការងារ​ NUM Career Center

អបអរសាទរ​ ពិធី​សម្ពោធ​ដាក់ឲ្យប្រេីប្រាស់​ជាផ្លូវការ​ នៃមជ្ឈមណ្ឌល​ការងារ​ NUM Career Center ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​បណ្ឌិត​ ហង់​ ជួនណារ៉ុន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឯកឧត្តម​ W.Patrick Murphy អគ្គរាជទូត​ សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ឯកឧត្ដម​បណ្ឌិត​​ ហោ​ ប៉េង​ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចជាតិគ្រប់គ្រង។
"USAID Digital Workforce Development Project" គឺជាគំនិតផ្តួចផ្តើមថ្មីដែលផ្តល់មូលនិធិដោយ USAID ដែលនឹងផ្តល់ឱ្យយុវជនកម្ពុជានូវជំនាញក្នុងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថល ហើយគម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវជំនាញឌីជីថលរបស់យុវជនកម្ពុជា​​ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោកដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំងឡើង ហើយត្រូវការកម្លាំងពលកម្មជំនាញឌីជីថល។
នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦​ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២