Announcement

អនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ Wisconsin-Green Bay នៃសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យជាតិគ្រប់គ្រង

អនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ Wisconsin-Green Bay នៃសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យជាតិគ្រប់គ្រង នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នេះ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រារព្ធព្រឹត្តិការណ៍ទំនាក់ទំនង ជាលក្ខណៈប្រវត្តិសាស្ត្ររវាងសាកលវិទ្យាល័យ Wisconsin-Green Bay និងសាកលវិទ្យាល័យជាតិគ្រប់គ្រង តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដោយឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលោកបណ្ឌិត Michael Alexander អធិការបតីនៃសាកលវិទ្យាល័យ Wisconsin-Green Bay ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអប់រំ និងវប្បធម៌រវាងសាកលវិទ្យាល័យទាំងពីរ។
អនុស្សរណៈនៃការយោគយល់គ្នានេះនឹងអនុញ្ញាតឱ្យសាកលវិទ្យាល័យទាំងពីរ បង្កើតសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនរួមមាន (ប៉ុន្តែមិនកំណត់ត្រឹម) កម្មវិធីបណ្តុះបណ្តាលអប់រំរួមគ្នា ការផ្លាស់ប្តូរនិស្សិត និងបុគ្គលិកមហាវិទ្យាល័យ ព្រមទាំងអ្នកស្រាវជ្រាវ កិច្ចសហប្រតិបត្តិការលើកម្មវិធីសិក្សាតាម Online កិច្ចសហប្រតិបត្តិការលើស្រាវជ្រាវ ការធ្វើសន្និសីទរួមគ្នា ការផ្លាស់ប្តូរព័ត៌មាន និងការបោះពុម្ភផ្សាយ និងសកម្មភាពផ្សេងទៀតដែលនឹងកំណត់ដោយសាកលវិទ្យាល័យទាំងពីរ។
MOU between University of Wisconsin-Green Bay, USA and National University of Management, Cambodia
Today morning January 10, 2023 at the National University of Management remarked the historical relationship event between the University of Wisconsin-Green Bay and the National University of Management through the signing of a Memorandum of Understanding by H.E. Dr. Hor Peng, Rector of the National University of Management and Dr. Michael Alexander, Chancellor of the University of Wisconsin-Green Bay for the purposes of advancement and promotion of educational and cultural cooperation between the two universities.
This MoU will enable the two universities to establishes several cooperation activities including but not limited to degree partnership programs; exchange of students, faculties staff and researchers; online course collaboration; research collaborations; joint conferences; exchange of information and publications and other activities mutually agreed upon by the two universities.
 
May be an image of 14 people and people standing
May be an image of 16 people and people standing
May be an image of 6 people, people standing and indoor
May be an image of 4 people, people standing and indoor