ដំណើរទស្សនកិច្ចសិក្សារបស់សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៨០ អង្គ/នាក់ ទៅខេត្តព្រះវិហារ និងសៀមរាប
ដំណើរទស្សនកិច្ចសិក្សារបស់សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៨០ អង្គ/នាក់ ទៅខេត្តព្រះវិហារ និងសៀមរាប
ចាប់ពីថ្ងៃទី ៥-៨ ខែមិថុនា ឆ្នាំ២០២៥ មហាវិទ្យាល័យទេសចរណ៍បានរៀបចំដំណើរទស្សនកិច្ចសិក្សា(Study field Trip) រយៈពេល៣យប់ ៤ថ្ងៃទៅខេត្តព្រះវិហារ និងខេត្តសៀមរាប។ កញ្ចប់ខ្សែទស្សនកិច្ចសិក្សា រៀបចំដោយនិស្សិតទេសចរណ៍នៃមហាវិទ្យាល័យទេសចរណ៍របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលឆ្លើយតបនឹងគុណភាពអប់រំ (ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង) និង ជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) របស់ក្រសួងទេសចរណ៍។
ការរៀបចំកញ្ចប់ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការគាំទ្រពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង ក្រសួងទេសចរណ៍ ក្រោមយុទ្ធនាការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season)។ ទស្សនកិច្ចសិក្សានេះរៀបចំឡើងដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍។