News

បាឋកថាស្តីពី "កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង”​

នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិគ្រប់គ្រង មានកិត្តិយសដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមជា​អធិបតីដ៏ខ្ពង់ខ្ពស់ និងផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី "កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង”​ ដោយមានការ​ស្វាគមន៍​យ៉ាងកក់ក្ដៅ​ពីឯកឧត្តម​សាស្ត្រាចារ្យ​ ហោ​ ប៉េង​ សាកលវិទ្យា​ធិការ​ សាកលវិទ្យាធិការរង​ ព្រឹទ្ធបុរស​ ​សាស្រ្តាចារ្យ​ និស្សិតទេសចរណ៍ និងនិស្សិតបដិសណ្ឋារកិច្ចនៃមហាវិទ្យាល័យទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពលទេសចរណ៍ក្នុងប្រទេសកម្ពុជា ពិសេសក្នុងរដូវកាលបៃតង (ចាប់ពីខែឧសភា ដល់ខែតុលា) ឱកាសការងារក្នុងវិស័យទេសចរណ៍ និងលើកទឹកចិត្តនិស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីប្រែក្លាយខ្លួនជាធនធានមនុស្ស និងជាមូលធនមនុស្សសម្រាប់សង្គមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងការផ្តល់ឱកាសដល់និស្សិតជំនាញទេសចរណ៍ និងជំនាញបដិសណ្ឋារកិច្ច ចុះហាត់ការ និងធ្វើការតាមស្ថាប័ននានាដែលជាដៃគូនឹងក្រសួងទេសចរណ៍៕

NUM Official Pages: https://lnk.bio/num_official_pages